• ច័ន្ទ ១៣ តុលា ២០២៥ ០៤:៤០ ព្រឹក

ចិញ្ចើមផ្លូវនិងផ្លូវថ្មើជើងត្រូវប្រើប្រាស់សម្រាប់តែគោលបំណងក្នុងការធ្វើចរាចរណ៍ដោយថ្មើរជើង

ភ្នំពេញ÷ក្រសួងសាធារណការនិងដឹកជញ្ជូននៅរសៀលថ្ងៃទី17ខែតុលាឆ្នាំ 2024 នេះបានឲ្យដឹងថាចិញ្ចើមផ្លូវនិងផ្លូវថ្មើរជើងត្រូវប្រើប្រាស់សម្រាប់តែគោលបំណងក្នុងការធ្វើចរាចរណ៍ដោយថ្មើរជើង។

ក្រសួងសាធារណការបានគូសបញ្ជាក់ថាយោងតាមច្បាប់ស្តីពីផ្លូវថ្នល់មាត្រាទី 29បានចែងថា÷មិនត្រូវចតរថយន្តឬយានជំនិះតាមដងផ្លូវចិញ្ចើមផ្លូវនិងផ្លូវសម្រាប់ថ្មើរជើងខុសពីទីតាំងកំណត់ឡើយដែ
លនាំឲ្យបាត់បង់សណ្តាប់ធ្នាប់និងងាយបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។

ជាមួយគ្នានោះក្រសួងសាធារណការក៏បានអំពាវនាវសូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួននិងចៀសវាងការប្រព្រឹត្តល្មើសនានាដើម្បីសុវត្ថិភាពពេលធ្វើដំណើរនិងរក្សាបានសណ្តាប់ធ្នាប់របៀបរៀបរយក្នុងទីសាធារណ:៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ