រយៈពេល9ខែដើមឆ្នាំនេះកម្ពុជានាំចេញអង្គរប្រមាណជាង44ម៉ឺនតោនមានទំហំទឹកប្រាក់ជាង335លានដុល្លារអាមេរិក
ភ្នំពេញ÷តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្គរកម្ពុជាបានបង្ហាញថា÷នៅក្នុងរយៈពេល9ខែឆ្នាំ2024នេះកម្ពុជានាំចេញអង្ករមានបរិមាណសរុបប្រមាណជាង 44ម៉ឺនតោនគិតជាទឹកប្រាក់មានចំនួនជាង335លានដុល្លារសហរដ្ឋអាមេរិកនេះបើធៀបរយ:ពេលដូចគ្នាក្នុងឆ្នាំ2023មានការធ្លាក់ចុះបន្តិចបន្តួច។
របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជាបានគូសបញ្ជាក់ថាកម្ពុជានៅក្នុងរយៈពេល9ខែឆ្នាំ2024នេះបាននាំចេញអង្ករមានបរិមាណជាង44ម៉ឺនតោនតាមរយៈនៃការនាំចេញអង្ករចំនួន54ក្រុមហ៊ុនទៅកា
ន់ប្រទេសគោលដៅសំខាន់ៗចំនួន65ដែលក្នុងនោះការនាំចេញទៅបណ្ដាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន26មានបរិមាណអង្ករចំនួនជាង22ម៉ឺនតោនគិតជាទឹកប្រាក់ជាង186លានដុល្លារសហរដ្ឋអាមេ
រិក,ប្រទេសចិនរួមទាំងហុងកុងនិងម៉ាកាវជាង81ពាន់តោនមានទឹកប្រាក់ជាង52លានដុល្លារសហរដ្ឋអាមេរិក។
ចំណែកការនាំចេញប្រទេសក្នុងអាស៊ានចំនួន7ប្រទេសរួមទាំងទីម័រខាងកើតមានបរុមាណសរុបជាង86ពាន់តោនគិតជាទឹកប្រាក់ចំនួន52លានដុល្លារសហរដ្ឋអាមេរិក,ក្រៅពីនេះកម្ពុជាក៏បាននាំចេញទៅកាន់គោលដៅ29ប្រទេសផ្សេងទៀតរួមមាន÷អាហ្រ្វិក មជ្ឈឹមបូព៌ា អាមេរិកកាណាដា អូស្ត្រាលី ញូហ្សេលែនជាដើមគិតជាបរិមាណសរុបមានចំនួនជិត50ពាន់តោនមានទឹកប្រាក់ជាង43លានដុល្លារសហរដ្ឋអាមេរិក។ចំពោះប្រភេទអង្ករដែលបាននាំចេញមាន÷អង្ករក្រអូបចំនួន 72%ប្រភេទអង្ករសធម្មតាជាង22%អង្ករចំហុយជាង3%អង្ករសរីរាង្គជិត2%និងរួមមានអង្ករផ្សេងៗទៀត។
ដោយឡែកការនាំចេញស្រូវវិញនៅក្នុងរយៈពេល9ខែនេះដែរកម្ពុជាបាននាំចេញស្រូវជាប្រភេទស្រូវសើមមានបរិមាណសរុបជាង3,33 លានតោនគិតជាទឹកប្រាក់ប៉ាន់ស្មានមានចំនួនចំនួនប្រមាណជាង1ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងនោះចំនួន86%បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។
គួរបញ្ជាក់ថាបើតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្មនៅក្នុងរយៈពេល9ខែឆ្នាំ2023កន្លងមកនេះកម្ពុជាបាននាំចេញអង្ករមានបរិមាណសរុបជាង45ម៉ឺនតោនទៅកាន់ប្រទេសគោលដៅចំនួន
71គិតជាទឹកប្រាក់មានចំនួនជាង 394លានដុល្លារអាមេរិក៕