• ច័ន្ទ ១៣ តុលា ២០២៥ ០៤:៤០ ព្រឹក

ក្រសួងការងារនឹងរៀបចំពិព័រការងារនិងផលិតភាពជាតិនាចុងខែតុលា

ភ្នំពេញ÷ទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA)នៃក្រសួងការងារនិងបណ្ដុះបណ្តាលវិជ្ជាជីវៈសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសមាគមវាយនភណ្ឌសម្លៀកបំពា
ក់ស្បែកជើងនិងផលិតផលធ្វើដំណើរនៅកម្ពុជាមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF)និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ(ILO)រួមនឹងដៃគូពាក់ព័ន្ធជាច្រើនទៀតនឹងរៀបចំ"ពិព័រ
ណ៍ការងារនិងផលិតភាពជាតិឆ្នាំ2024"  នៅអគារពាណិជ្ជកម្មនិងពិព័រណ៍កោះពេជ្ររយ:ពេល2ថ្ងៃជាប់គ្នាគឺនៅថ្ងៃទី26-27ខែតុលាឆ្នាំ2024ខាងមុខនេះចាប់ពីម៉ោង8ព្រឹកដល់ម៉ោង8យប់។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី17ខែតុលានេះលោកកត្តាអ៊នរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានប្រសាសន៍ថាពិព័រណ៍ការងារនិងផលិតភា
ពជាតិឆ្នាំ2024នេះមានការចូលរួមពីសំណាក់ក្រុមហ៊ុនសហគ្រាសក្រសួងស្ថាប័ននិងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួន150ហើយមានស្តង់សរុបជាង180ដែលនឹងដាក់តាំងបង្ហាញពីឱកាសការ
ងារយ៉ាងច្រើនសំបូរបែបដែលនឹងផ្ដល់ឱកាសការងាររហូតដល់ជាង3ម៉ឺនកន្លែងដោយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង4ម៉ឺននាក់។

លោករដ្ឋលេខាធិការបញ្ជាក់ទៀតថាគោលបំណងសំខាន់ៗនៃការរៀបចំពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ2024នាពេលនេះគឺដើម្បីបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោម
ជ្រែងនិយោជកដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្មនិងអ្នកស្វែងរកការងារធ្វើបង្កើតឲ្យមានកន្លែងជួបជុំគ្នាដ៏ធំនិងងាយស្រួលរវាងអ្នកស្វែងរកការងារនិយោជកអ្នកផ្ដល់ការអប់រំបណ្ដុះបណ្ដា
លនិងដៃគូពាក់ព័ន្ធនានាដើម្បីធ្វើការផ្លាស់ប្ដូរនិងចែករំលែកព័ត៌មានទីផ្សារការងារហើយក៏មានការរៀបចំផងដែរនូវសិក្ខាសាលាផលិតភាពដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹងនិងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

លោកសនប៊ុនមានប្រធានលេខាធិការដ្ឋាន.ស.ស.យ.ក.រាជធានីភ្នំពេញបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានថា.ស.ស.យ.ក.រាជធានីភ្នំពេញបានធ្វើជាដៃគូជាមួយនឹងNEAចាប់តាំងពីព័រណ៍ការងារចាប់ផ្ដើមជាលើកដំបូងមកហើយតែងតែជួយផ្សព្វផ្សាយដើម្បីជំរុញឲ្យមានការចូលរួមកាន់តែច្រើនតាមរយៈបណ្ដាញ.ស.ស.យ.ក.នៅទូទាំងប្រទេសផងដែរ។

លោកចាត់ទុកពិព័រណ៍ការងារនេះគឺជាឱកាសដ៏ល្អសម្រាប់យុវជនទៅស្វែងរកការងារនិងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារ។លោកក៏បានអំពាវនាវដល់យុវជនទាំងអស់ឲ្យរៀបចំCVឲ្យបា
នច្រើនដើម្បីដាក់ពាក្យនិងសម្ភាសការងារភ្លាមៗនៅក្នុងពិព័រណ៍រយ:ពេល2ថ្ងៃនេះផងដែរ។

លោកកាំងម៉ូនីកាអគ្គលេខាធិការរងនៃសមាគមTAFTACបានសង្កត់ធ្ងន់លើសារៈសំខាន់នៃផលិតភាពការងារនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្នផងដែរ។លោកបញ្ជាក់ថាការរៀបចំពិព័រណ៍កា
រងារនិងផលិតភាពជាតិនេះគឺមិនអាចមិនគិតពីប្រធានបទផលិតភាពការងារនៅក្នុងទីផ្សារការងារនៅក្នុងទីផ្សារការងារនៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្នផងដែរ។លោកបញ្ជាក់ថាការរៀបចំពិ
ព័រណ៍ការងារនិងផលិតភាពជាតិនេះគឺមិនអាចមិនគិតពីប្រធានបទផលិតភាពការងារបានទេព្រោះក្រុមហ៊ុនរោងចក្រសហគ្រាសដែលជ្រើសរើសបុគ្គលិកមកធ្វើការគឺតែងតែយកចិត្តទុកដាក់លើផលិតភាពការងាររបស់បុគ្គលិកខ្លួន។

លោកបន្តថាពិព័ណ៍ការងារនឹងមានការរៀបចំជាសិក្ខាសាលាផលិតភាពដែលនឹងផ្ដោតនៅប្រធានបទ"ការបង្កើនផលិតភាពជំនាញនិងកំណើនប្រកបដោយចីរភាព"ដែលនឹងមានការចូលរួមចែករំ
លែកចំណេះដឹងនិងបទពិសោធន៍ជុំវិញប្រធានបទផលិតភាពពីសំណាក់វាគ្មិនជំនាញជាច្រើនរូបផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ