• ច័ន្ទ ១៣ តុលា ២០២៥ ០៤:៤០ ព្រឹក

កម្ពុជាត្រូវការអគ្គិសនីជាង70%ពីថាម ពលស្អាតដើម្បីស្ថិរភាពតម្លៃនិងការអភិវឌ្ឍ

កោះកុង÷កម្ពុជាកំពុងត្រូវការប្រភពអគ្គិសនីជាង70%ពីថាមពលស្អាតតាមរយៈរោងចក្រឧស្ម័នធម្មជាតិ900មេហ្គាវ៉ាត់ដើម្បីស្ថិរភាពតម្លៃភ្លើងការអភិវឌ្ឍប្រទេសនិងទាក់ទាញការវិនិយោគទុនពីបរទេស។នេះជាការលើកឡើងរបស់លោកកែវរតនៈរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព900មេហ្គាវ៉ាត់នៅឃុំថ្មសស្រុកបទុមសាគរខេត្តកោះកុង។

លោករដ្ឋមន្ត្រីក៏បានបន្តនៅថ្ងៃទី16ខែតុលាឆ្នាំ2024ថារាជរដ្ឋាភិបាលអាណត្តិទី 7នេះបានដាក់គោលនយោបាយនិងកញ្ចប់ថវិកាជាច្រើនក្នុងគោលបំណងកសាងបណ្ដាញអគ្គិសនីឲ្យបានគ្រប់គ្រាន់តាមតម្រូវការទៅអនាគតពិសេសប្រភពថាមពលដោយផលិតចេញពីការដុតឧស្ម័នធម្មជាតិ។លោករដ្ឋមន្ត្រីបានចាត់ទុកថារោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអានុភាព900មេហ្គាវ៉ាត់ជាប្រភពអគ្គិសនីធំជាងគេហើយក៏ជាប្រវត្តិសាស្ត្រមួយដែលកម្ពុជាទទួលបានដំបូងផងដែរគ្រារោងចក្រនេះជាខ្នងបង្អែកមួយតភ្ជាប់ទៅកាន់បណ្ដាញអគ្គិសនីរបស់ជាតិបម្រើដល់ការទាក់ទាញការវិនិ
យោគទុនផ្នែកឧស្សាហកម្មរក្សាលំនឹង. ថាមពលរដ្ឋនិងឈានដល់ការមិនខ្វះអគ្គិសនីទៅថ្ងៃមុខ។

ជាមួយគ្នានេះនាយកក្រុមហ៊ុនRoyal Group Power Co.,LtdលោកThomas Piankaអះអាងថារោងចក្រផលិតថាមពលអគ្គិសនីដែលផ្តើមដំណើរការស្ថាបនានេះជារោងចក្រអគ្គិសនីចុងក្រោយបង្អស់និងខ្នាតធំបំផុតរបស់ក្រុមហ៊ុន។រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះដែរនឹងបញ្ចូលនូវឧបករណ៍ផលិតថាមពលជំនាន់F-Classចំនួន2ចុងក្រោយនិងមានប្រសិទ្ឋភាពខ្ពស់រួមគ្នាឧស្ម័ន-ចំហាយទឹកដែលមានថាមពលសុទ្ឋ450MW។

លោកThomas Piankaបន្តថាអំឡុងពេលសាងសង់រោងចក្របានផ្តល់ការងារចំនួន2500កន្លែងក្នុងនោះមានកម្មករដែលរស់នៅក្នុងតំបន់ជាច្រើននាក់ហើយនៅពេលរោងចក្រដំណើរការមានបុគ្គលិកចំនួន300នាក់អនុវត្តន៍ការងារនេះ។បន្ទាប់ពីស្ថាបនារួចរាល់រោងចក្រនឹងលក់អគ្គិសនីទៅឲ្យអគ្គិសនីកម្ពុជារៀងរាល់ឆ្នាំក្រោមកិច្ចព្រមព្រៀងទិញថាមពលរយ:ពេល30ឆ្នាំ។

ដោយឡែកអភិបាលខេត្តកោះកុងលោកស្រីមិថុនាភូមិថងបានស្វាគមន៍ចំពោះការសាងសង់រោងចក្រផលិតអគ្គិសនីឧស្ម័នធម្មជាតិនៅពេលនេះដោយលោកស្រីយល់ថាមពលអគ្គិសនីជាអង្គភាពគន្លឹះទី 4របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី7 នេះដោយវិស័យថាមពលមិនត្រឹមតែជាផលិតផលមួយសម្រាប់តែការបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះទេប៉ុន្តែវាក៏ជាផលិតផលមួយដ៏ចាំបាច់បំផុតជំរុញឲ្យការអភិវឌ្ឍសេដ្ឋកិច្ចគ្រប់វិស័យកាន់តឺរីកចម្រើន។

គួរកត់សម្គាល់ថាដំបូងឡើយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបគ្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព700មេហ្គាវ៉ាត់និងប្រើទុនវិនិយោគសរុប1,3ពាន់លានដុល្លារអាមេរិកប៉ុន្តែពេលនេះក្រុមហ៊ុនបានបង្វែរមកសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិវិញ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ