• ច័ន្ទ ១៣ តុលា ២០២៥ ០៤:៤០ ព្រឹក

អ្នកនាំពាក្យក្រសួងបរិស្ថាន÷ការងារស វនកម្មផ្ទៃក្នុងចូលរួមចំណែកសំខាន់ដល់ជោគជ័យនៃការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន

ភ្នំពេញ÷លោកខ្វៃអាទិត្យាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថាការងារសវនកម្មផ្ទៃក្នុងចូលរួមចំណែកសំខាន់ដល់ជោគជ័យនៃការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។

ការលើកឡើងបែបនេះរបស់លោកខ្វៃអាទិត្យាបានធ្វើឡើងនៅល្ងាចថ្ងៃទី14 ខែតុលាឆ្នាំ2024ក្នុងឱកាសលោកបានអញ្ជើញបិទសិក្ខាសាលាស្ដីពី"ការផ្សព្វផ្សាយក្របខណ្ឌសវនកម្មផ្ទៃក្នុង"ដែលបានរៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងបរិស្ថាននាទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះលោកបានលើកឡើងថាសិក្ខាសាលានេះបានបញ្ជ្រាបចំណេះដឹងនិងពង្រឹងសមត្ថភាពដល់មន្ត្រីរាជការនិងសវនករផ្ទៃក្នុងឲ្យបានយល់ច្បាស់ចំពោះការងារនិងប្រព័ន្ធសវនកម្មផ្ទៃក្នុង។មុខ
ងារសវនកម្មផ្ទៃក្នុងនឹងកាន់តែមានសារ:សំខាន់និងមិនអាចខ្វះបាននៅពេលដែលកិច្ចដំណើរការការងារតាមបណ្តាអង្គភាពត្រូវបានធ្វើស្វ័យប្រវត្តិកម្មកាន់តែខ្ពស់ឡើងនៅក្នុងពេលអនាគត។

អ្នកនាំពាក្យរូបនេះបានវាយតម្លៃខ្ពស់ចំពោះការរៀបចំឲ្យមានសិក្ខាសាលាដ៏មានអត្ថប្រយោជន៍ក្នុងការបង្កើនចំណេះដឹងនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការក្រសួងបរិស្ថានដើម្បីចូលរួមបំពេញការងារតា
មជំនាញតាមអង្គភាពរៀងៗខ្លួនដើម្បីឈានទៅសម្រេចបាននូវគោលដៅនិងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលមានសសរស្ដម្ភ3គឺស្អាត បៃតង ចីរភាពនិងជាសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិ
បាលបង្កើនគម្របព្រៃឈើនៅកម្ពុជាឆ្ពោះទៅជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ2050៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ