• អាទិត្យ ១០ ឧសភា ២០២៦ ២៣:៥១ ល្ងាច

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស77នាក់ក្នុងប ទល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រឿងញៀន

ភ្នំពេញ÷បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ខៀវសុភ័គអ្នកនាំពាក្សក្រសួងមហាផ្ទៃបានថ្លែងឲ្យដឹងនៅថ្ងៃទី16ខែមិថុនាឆ្នាំ2024នេះថា÷កម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជាបានចុះស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន77នាក់ក្នុងបទល្មើសព្រហ្មទណ្ឌនិងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី15ខែមិថុនានេះ។

លោកអ្នកនាំពាក្យបានថ្លែងបន្តថាក្នុងចំណោមជនសង្ស័យទាំង77នាក់នោះមាន 69នាក់ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន33ករណីនិងជនសង្ស័យ8នាក់ត្រូវបានឃាត់ខ្លួនក្នុងបទល្មើស6ករណី។

ជាមួយយគ្នានេះនាយឧត្តមសេនីយ៍ខៀវសុភ័គបានអំពាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តន៍នូវពាក្យស្លោក"3កុំ1រាយការណ៍"ដែលមានន័យថា"កុំពាក់ព័ន្ធកុំអន្តរាគមន៍កុំលើកលែងក្នុងបទល្មើសនានានិងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀននិងបទល្មើសផ្សេងៗទៀត"ដែលកើតមានឡើង។

បន្ថែមពីនេះលោកអ្នកនាំពាក្យក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើសនិងបម្រើប្រជាពលរដ្ឋផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ