• អាទិត្យ ១០ ឧសភា ២០២៦ ២៣:៥២ ល្ងាច

ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី16 ខែមិថុនារកឃើញយានយន្តល្មើសចំនួន3 12គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39នៅទូទាំងប្រទេស

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:ស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី16ខែមិថុនាឆ្នាំ2024 បានឲ្យដឹងថាចំនួនគោលដៅសរុប70គោលដៅមានយានយន្តចូលគោលដៅ454គ្រឿង,រថយន្តធំ3គ្រឿង,រថយន្ត179គ្រឿងនិងម៉ូតូ130គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រ
ទេស។

តាមរបាយការណ៍លទ្ធផលរយៈពេល16ថ្ងៃពីថ្ងៃទី1-16ខែមិថុនាឆ្នាំ2024បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន6904 គ្រឿង,រថយន្តធំ173គ្រឿង,រថយន្តតូច 2625គ្រឿង,ម៉ូតូ4106គ្រឿង។ក្នុងនោះ
រកឃើញយានយន្តល្មើសសរុបចំនួន 4890គ្រឿង,រថយន្តធំ72គ្រឿង,រថយន្តតូច1795គ្រឿងនិងម៉ូតូ3,023គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរព
ច្បាប់ចរាចរណ៍៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ