ឯកឧត្តមឃួងស្រេងស្នើឲ្យសមត្ថកិច្ចចៅ សង្កាត់ប្រធានផ្សារត្រូវចាប់ឲ្យបានចំពោះអ្នកយកភាស៊ីលើសសៀវភៅបន្ទុក
ភ្នំពេញ÷ឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា÷ខ្ញុំសូមស្នើឱ្យអាជ្ញាធរកម្លាំងមានសមត្ថកិច្ចចៅសង្កាត់ពិសេសប្រធានផ្សារត្រូវចាប់ឲ្យបានចំពោះអ្នកយកភាស៊ីលើសសៀវភៅបន្ទុកដើម្បីយកពួកគាត់មកដាក់ទោសទណ្ឌទៅតាមច្បាប់។ឯកឧត្តមបានស្នើបែបនេះខណ:ឯកឧត្តមជាអធិបតីភាពក្នុងវិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌច្បារអំពៅ21រូបនៅសាលាខណ្ឌច្បារអំពៅនារសៀលថ្ងៃទី14ខែមិថុនាឆ្នាំ2024។
ឯកឧត្តមបានលើកជាឧទាហរណ៍ថាផ្ញើកង់ម៉ូតូក្នុងសៀវភៅបន្ទុក300រៀលយកតម្លៃ 500រៀលឬ1000រៀលគឺយកលើសសៀវភៅបន្ទុកហើយដែលអាជ្ញាធរនិងសមត្ថកិច្ចរបស់យើងត្រូវធ្វើកសររឿងនេះ។
ឯកឧត្តមឃួងស្រេងបានបញ្ជាក់ថា÷ការកាន់អំណាចយូររបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីតាមរយ:ការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋមិនខុសច្បាប់ទេ។មហិច្ឆតារបស់សម្តេចតេជោហ៊ុនសែនគឺធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសឲ្យសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់2030និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050។ដូច្នេះសូមចូលរួមទាំងអស់គ្នាដើម្បីឲ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។
ឃួងស្រេងបានបន្តទៀតថា÷គម្រោងសំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញពិសេសទឹកភ្កៀងហូរមកពីខេត្តកំពង់ស្ពឺតាមអនុសាសន៍សម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីគឺបានដាក់ចេញនូវគោលបំណងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់សំដៅបញ្ចប់បញ្ហាទឹកជំនន់លិចរាជធានីភ្នំពេញក្នុងរយៈពេល5ឆ្នាំក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ជាមួយនឹងការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។
លោកចេងមុនីរ៉ាអភិបាលខណ្ឌច្បារអំពៅបានមានប្រសាសន៍លើកឡើងថា5កន្លងមកនេះរដ្ឋបាលខណ្ឌច្បារអំពៅបានផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួនជាង913000សេវាដោយទទួលបានថវិកាពីសេវានេះប្រមាណ1856លានរៀលចូលថវិកាជាតិ។បានកកសាងសមិទ្ធផលជាច្រើនក្នុងមូលដ្ឋានដែលមានដូចជាធ្វើសួនច្បារបាន3សួនច្បារ,ដាក់ភ្លើងបំភ្លឺផ្លូវសាធារណ:បានចំនួន2618គោម,ស្ថាបនាផ្លូវបេតុងបានជាច្រើនខ្សែ,ដាក់លូបានជាច្រើនខ្សែ,ស្តារប្រឡាយ,ដាំដើមឈើនៅតាមសាលារៀននិងវត្តអារាមជាមួយនឹងការរៀបចំចិញ្ចើមផ្លូវផងដែរ។រដ្ឋបាលខណ្ឌច្បារអំពៅរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់បង្ការទប់ស្កាត់បាននូវភាពវឹកវរនៅក្នុងសង្គម។បន្ថែមពីនេះរដ្ឋបាលខណ្ឌបានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាមួយនឹងការបង្ក្រាបក្មេងទំនើងផងដែរ។
សូមបញ្ជាក់ថាក្រុមប្រឹក្សាខណ្ឌច្បារអំពៅដែលត្រូវបានប្រកាសឲ្យចូលកាន់តំណែងនៅពេលនេះមានសមាជិកសមាជិកាចំនួន 21 រូបក្នុងនោះលោកអ៊ុម៉ារ៉េតត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅសម្រាប់អាណត្តិទី4នេះ៕


