ប្រធានសភាពាណិជ្ជកម្មក្រុង Nurembergរបស់អាល្លឺម៉ង់កោតសរសើរគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជារៀ បចំឲ្យមានគម្រោងព្រះជីកហ្វូណនតេជោ
អាល្លឺម៉ង់÷លោកស៊ុនចាន់ថុលឧបនាយករដ្ឋមន្ត្រីអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអមដំណើរដោយគណៈប្រតិភូកម្ពុជារួមមានពីក្រសួងស្ថាប័នពាក់ព័ន្ធសមាគមឧកញ៉ាកម្ពុជានិងសភាពាណិជ្ជកម្មកម្ពុជាបានទទួលជួបពិភាក្សាការងារនិងទទួលទានអាហារពេលល្ងាចជាមួយលោកMarkus Lotzschប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងនួនប៊ីក
(Nuremberg)។
ជំនួបពិភាក្សានេះបានធ្វើឡើងនាល្ងាចថ្ងៃទី 12 ខែមិថុនាឆ្នាំ 2024 នៅក្នុងប្រទេសអាល្លឺម៉ង់ដោយលោកប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងនួនប៊ីកបានទទួលគណៈប្រតិភូកម្ពុជាក្នុងជំនួបទទួលទានអាហារពេលល្ងាចដោយក្នុងឱកាសនេះដែរភាគីទាំង2ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់លើការរៀបចំយន្តការចាំបាច់នានារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងនួនប៊ីកដើម្បីធ្វើយ៉ាងណាសម្រួលដល់កិច្ចការងារវិនិយោគរបស់បណ្ដាវិនិយោគិននៃប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរលោកឧបនាយករដ្ឋមន្ត្រីបានបន្តប្រើប្រាស់សំឡេងតែមួយដើម្បីជម្រាបជូនដល់គ្រប់តួអង្គពាក់ព័ន្ធនិងសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងនួនប៊ីកឲ្យបានជ្រួតជ្រាបអំពីសក្តានុពលក្នុងការវិនិយោគនៅកម្ពុជាលក្ខខណ្ឌអំណោយផលនៃច្បាប់វិនិយោគនិងការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយទាំងផ្លូវទឹក,ផ្លូវដែក,ផ្លូវគោកនិងផ្លូវអាកាសដើម្បីសម្រួលដល់ការដឹកជញ្ជូនពិសេសបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភាកម្មកម្ពុជា2023-2033ដែលអនុញ្ញាតបើកឲ្យមានការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីជំរុញសេដ្ឋកិច្ចជាតិផងដែរ។
បន្ទាប់ពីទទួលស្ដាប់អំពីការជម្រាបជូនរបស់លោកឧបនាយករដ្ឋមន្ត្រីលោកប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មទីក្រុងនួនប៊ីកបានថ្លែងការកោតសរសើរជូនចំពោះគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំឲ្យមានគម្រោងព្រែកជីកហ្វូណនតេជោកើតឡើង។ក្នុងលក្ខខណ្ឌស្រដៀងគ្នាគឺដើម្បីសេដ្ឋកិច្ចជាតិលោកបានសង្កេតឃើញថាដោយសារមានព្រែកជីកRhine-Main-Danubeទើបអនុញ្ញាតឲ្យទីក្រុងនួនប៊ីកបានផ្លាស់ប្តូរមុខមាត់និងមានដង្ហើមសេដ្ឋកិច្ចក្នុងទីក្រុងល្អជាងមុនពន្លឿនការដឹកជញ្ជូនបន្ថែមចំណូលជូនប្រជាពលរដ្ឋពិសេសបង្កើនភាពប្រកួតប្រជែងលើតម្លៃភស្តុភារកម្មផងដែរ៕



