រយ:ពេលមួយថ្ងៃសមត្ថកិច្ចបន្តផាកពិន័យលើយានយន្តល្មើស418គ្រឿង
ភ្នំពេញ÷យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:ស្ដីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្ងៃទី14ខែមិថុនាឆ្នាំ2024ក្នុងប្រតិបត្តិការនោះចំនួនគោលដៅសរុប74គោលដៅមានយានយន្តចូលគោលដៅចំនួន665គ្រឿង,រថយន្តធំ15គ្រឿង,រថយន្តតូច322គ្រឿងនិងម៉ូតូ328គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន418គ្រឿង,រថយន្ត8គ្រឿង,រថយន្តតូច192គ្រឿងនិងម៉ូតូ218គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។
ជាមួយគ្នារបាយការណ៍ក៏បានបង្ហាញពីលទ្ធផលរយ:ពេល14ថ្ងៃខែមិថុនាឆ្នាំ2024បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន5914,រថយន្តធំ149គ្រឿង,រថយន្តតូច2211គ្រឿង,ម៉ូតូ3554គ្រឿង។ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន4210គ្រឿង,រថយន្តធំ65គ្រឿង,រថយន្តតូច1504គ្រឿងនិងម៉ូតូ2641គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។
របាយការណ៍ដដែលបានវាយតម្លៃថាកាអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរព
ច្បាប់ចរាចរណ៍៕