លោកអភិសន្តិបណ្ឌិតសសុខាណែនាំឲ្យសិ ក្សានិងពិនិត្យជាក់ស្តែងក្នុងការបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន
ភ្នំពេញ÷ថ្លែងក្នុងឱកាសជួបសំណេះសំ ណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនាព្រឹកថ្ងៃចន្ទទី 4 ខែកញ្ញាឆ្នាំ 2003 នេះលោកអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំឲ្យសិក្សានិងពិនិត្យទិដ្ឋភាពជាក់ស្ដែងដើម្បីបញ្ចុះតម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋខណ:បច្ចុប្បន្នមានតម្លៃ 115 ដុល្លារ។ លោកអភិសន្តិបណ្ឌិតសសុខាបានគូសប ញ្ជាក់យ៉ាងដូច្នេះថា÷"ចំពោះលិខិតឆ្លងដែនខ្ញុំគិតថាយើងគួរសិក្សាដើម្បីទម្លាក់តម្លៃជាងនេះបន្តិចខណៈបច្ចុប្បន្នតម្លៃជាង 100 ដុល្លារ។
នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រីសសុខាបានមើលឃើញថាតម្លៃសេវាក្នុងការធ្វើលិខិតឆ្លងដែនរបស់កម្ពុជាហាក់មាន តម្លៃខ្ពស់ជាងបណ្តាប្រទេសជិតខាងមួយចំ នួនដូច្នេះហើយដើម្បីសម្របសម្រួលដល់ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ក្នុងការធ្វើលិខិតឆ្លងដែនស្ថាប័នជំនាញពាក់ព័ន្ធគួរសិក្សានៅការងារនេះដើម្បីអាចបញ្ចុះតម្លៃកម្រិតណាមួយជូនប្រជាពលរដ្ឋ។ ចំពោះការធ្វើលិខិតឆ្លងដែនគឺជាឯកសារដ៏ចាំបាច់មួយសម្រាប់ប្រជាពលរដ្ឋដែលមាន បំណងទៅក្រៅប្រទេស។បច្ចុប្បន្នសេវាក្នុងការធ្វើលិខិតឆ្លងដែនមានតម្លៃ១១៥ដុល្លារដោយប្រើប្រាស់ពេល1ខែក្នុងនោះក៏មានត ម្លៃផ្សេងទៀតទៅតាមប្រភេទលឿនតាមតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។ គួរបញ្ជាក់លិខិតឆ្លងដែនទាំងអស់គឺមានសុពលភាព 10 ឆ្នាំនៃការប្រើប្រាស់៕